khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និង នាយប៉ុស្តិ៍នគរបាល ក្នុងស្រុករំដួល
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ អនុប្រធាន ឯកឧត្តម គឹម ធា ឯកឧត្តម
    ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុមសមាជិក
    ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន
    សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំកំពង់អំពិល  ឃុំធ្មា និងឃុំថ្នាធ្នង់ ក្នុងស្រុករំដួល ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំកំពង់អំពិល ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់។

    ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជាមួយនឹងអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាឃុំ) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា